ព័ត៌មានថ្មីៗ

ស្ថានភាពទូទៅខេត្ត

ស្ថានភាពភូមិសាស្រ្ត

ខេត្ដកែប មានទីតាំងស្ថិតនៅទិសនិរតី ជាតំបន់មាត់សមុទ្រដែលមានចម្ងាយប្រមាណ ១៧៥គ.ម ពីរាជ ធានីភ្នំពេញ  ដែលមានផ្ទៃដីគោកសរុប ១៥៨.៦៣ គម និងសមុទ្រ ​​​ដែលមានឆ្នេរសមុទ្រប្រវែងសរុប ២៦,៥០គ.ម និងមានកោះ ចំនួន១៣។ ​មានផ្លូវជាតិពីរខ្សែ លេខ៣៣ និងលេខ៣៣អា និងផ្លូវរថភ្លើងមួយខ្សែឆ្លងកាត់ មានស្ថានីយ៏រថភ្លើង​មួយ​កន្លែង ដែលអាច​ភ្ជាប់​ទំនាក់​ទំនង ទៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានាក្នុងប្រទេស។  ខេត្ដមាន​ព្រំ​ប្រទល់​មួយ​ផ្នែក​ជាប់ខេត្តកំពត និង​មួយ​ផ្នែក ទៀត ជាប់តំបន់ដែនទឹកប្រវត្ដិសាស្ដ្រកម្ពុជា-វៀតណាម។ ខេត្ដ​ចែកចេញ​ជា ១ស្រុក និង១ក្រុង មាន ២ឃុំ ៣​សង្កាត់ និង​១៨​ភូមិ

ស្ថានភាពប្រជាសាស្រ្ត

ប្រជាជនសរុបមាន​ចំនួន ​៨,៧៣៦គ្រួសារ និង​ប្រជា​ជនចំនួន ៣៩,៤៨៥នាក់ ក្នុងនោះ​ស្រី​ចំនួន ២០,១៤៤នាក់ និងគិតជាដង់ស៊ីតេ ២៤៩នាក់/គីឡូម៉ែត្រការ៉េ (គិតផ្ទៃដីគោក)។

ស្ថានភាពសេដ្ឋកិច្ច

កែបជាខេត្ដមួយ ដែលមានសក្ដានុពលលើវិស័យទេសចរណ៍ធម្មជាតិ ដែលជាកត្ដាយ៉ាងសំខាន់ សម្រាប់​លើក​ស្ទួយវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍​ ពិសេសជាផលរបរក្នុងការចូល​រួមចំណែកលើក​កម្ពស់​​​​​​​កម្រឹត​​ជីវភាព​រស់​នៅរបស់ប្រជាជននៅក្នុងខេត្ត។ បច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើនប្រកបរបរ​ប្រចាំ​ថ្ងៃ​​ពឹងផ្អែកលើ​ធនធានធម្មជាតិ ដែល​បានផ្តល់ផលអនុគ្រោះ ដូចជាសេវាកម្មទេសចរណ៍ ការ​នេសាទ​សមុទ្រ ការធ្វើស្រែអំបិល និងធ្វើ​ស្រែ​ចំការ​ជាដើម។

សក្ដានុពលសេដ្ឋកិច្ច

ខេត្តកែប មានសក្ដានុពលសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

  • ព្រៃកោងកាងមានចំនួន ៣កន្លែង មានផ្ទៃក្រឡា ១,០០៥ហិកតា
  • ស្មៅសមុទ្រ មានផ្ទៃក្រឡា ៣,០៩៥ហិកតា
  • ផ្កាថ្ម មានផ្ទៃក្រឡា ៥២.៥ហិកតា

  • ធនធានធម្មជាតិមានដូចជា ត្រីផ្សោត ជ្រូកទឹក អណ្ដើកសមុទ្រ ត្រីសេះ ក្ដាមសេះ ក្ដាមថ្ម និងមច្ឆាផ្សេងៗជាច្រើនទៀត
  • រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តភ្នំសសៀរ
  • រមណីយដ្ឋានភ្នំវល្លិ៍ (ម្រេច ធុរេន)
  • ឧទ្យានជាតិកែប មានទំហំ ១០៥២ហិកតា
  • កំពង់ផែតាមបណ្ដាកោះ
  • ស្ថានីយ៍រថភ្លើង
  • ស្រែអំបិល មានទំហំ ១០៤០ហិកតា
  • ដំណាំស្វាយ និងដំណាំកសិកម្មផ្សេងៗទៀត។

 

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តកែប © ឆ្នាំ២០១៧