ខេត្តកែប មានព្រៃកោងកាងចំនួន៣កន្លែង មានផ្ទៃក្រឡា ១០០៥ហិកតា ជាជម្រករបស់បក្សី ស្វា និងសត្វល្មូនផ្សេងៗ ដ៏ច្រើនសន្ធឹកសន្ធាប់។ ព្រៃកោងកាងក៏ជាកន្លែងសម្រាប់ត្រីពង បង្គា និងក្ដាមរស់នៅផងដែរ។ ឫសដ៌ច្រើនឥតគណនារបស់ដើមកោងកាង ជារនាំងទប់ភក់ និងដីល្បាប់នៅរដូវវស្សា។ វាក៌ជួយរាំងស្ទាក់កម្ទេចកម្ទីផ្សេងៗ ដែលហូរមកតាមរលកសមុទ្រ ហើយធ្វើឲដីកាន់តែមានជីជាតិ និងជួយការពារឆ្នេរសមុទ្រផងដែរ។ វាបញ្ចៀសការបំផ្លេចបំផ្លាញភូមិដ្ឋានពីខ្យល់ព្យុះសង្ឃរា ឬពីជំនន់ទឹកសមុទ្រ(ទឹករលកធំៗ)នៅពេលមានព្យុះ ជាដើម។