រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

លោក ភូ លិ អភិបាលរងខេត្តកែប និងសហការី បាននាំយកទេយ្យទាន ជាគ្រឿង ឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួនប្រគេនព្រះសង្ឃនៅវត្តពោធិ៍សត្ថារាម ហៅវត្តអំពែង

នាព្រឹកថ្ងៃសៅរ៍ទី២៥ ខែកក្កដាឆ្នាំ ២០២០ លោក ភូ លិ អភិបាលរងខេត្តកែប និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន ដើម្បីប្រគេនព្រះសង្ឃដែលគង់ព្រះវស្សានៅវត្តពោធិ៍សត្ថារាម ហៅវត្តអំពែង ព្រមជាមួយនោះ លោកអភិបាលរងខេត្ត បានជួបជាមួយប្រជាពលរដ្ឋក្រីក្រ ដើម្បីសួរសុខទុក្ខ និងសំណេះសំណាល នាពេលនេះផងដែរ ។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត និងជាសមាជិកគណបក្សប្រជាជនកម្ពុជា និងអនុវត្តន៍តាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោគឺ “ទីណាមានទុក្ខលំបាករបស់ប្រជាជន តែងតែមានគណបក្សប្រជាជននៅទីនោះ ចាំជួយដោះស្រាយជូន”។ ជាក់ស្តែងក្នុងអំឡុងពេលកូវីដ១៩ នេះ បងប្អូនយើងមួយចំនួនបានរងផលប៉ះពល់ បាត់បង់ប្រាក់ចំណូល សម្តេចតេជោ ដែលជាប្រមុខដឹកនាំបានដាក់ចេញនូវគោលការណ៍ឧបត្តម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រពិតប្រាកដ។

លោកអភិបាលរងខេត្តបានផ្តាំផ្ញើដល់ ព្រះសង្ឃ អាចារ្យ យាយជី តាជីក្នុងវត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវប្រយ័ត្នចំពោះជំងឺកូវីដ១៩ ដោយរក្សាអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ១៩ ។

Related Post

Kep Administration