ព្រឹកថ្ងៃសៅរ៍ទី២៥ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុក ថា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ មានលោកស្រីអភិបាលក្រុង ក្រុមប្រឹក្សាក្រុង និងថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ព្រៃធំ ចុះសួរសុខទុក្ខក្រុមគ្រួសារទាហានមួកខៀវចំនួន០១គ្រួសារ ស្ថិតនៅភូមិដំណាក់ចង្អេីរ សង្កតាត់ព្រៃធំ ក្រុងកែប ដែលបានទៅបំពេញភារកិច្ច នៅប្រទេសសូម៉ាលី កន្លងមក ។
ក្នុងកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខនេះ លោកអភិបាលរងខេត្ត និងក្រុមការងារបានផ្តល់ជូនថវិកាចំនួន ២០០,០០០៛ និងអង្ករ ចំនួន ៤០ គីឡូក្រាម ដល់ក្រុមគ្រួសារទាហានមួកខៀវនេះ ផងដែរ។
លោក អ៊ុក ថា អភិបាលរងខេត្ត បានលេីកទឹកចិត្តដល់ក្រុមគ្រួសារនេះថា ទោះជាគាត់(ទាហានមួកខៀវ) មានវិជ្ជមានកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ខិតខំព្យាបាលអោយបានជាដូចដេីម ។ ព្រោះថាកន្លងមក អ្នកដែលមានវិជ្ជមានកូវីដ១៩ នៅកម្ពុជា ត្រូវបានក្រុមគ្រូពេទ្យព្យាយាម យកចិត្តទុកដាក់ព្យាបាល បានជាសះស្បេីយជាច្រេីនមកហេីយ។ មកដល់ថ្ងៃនេះគិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បេីតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ចំនួនអ្នកឆ្លងពីក្រៅប្រទេសនៅកម្ពុជា មានចំនួនសរុប ២២៥នាក់ បានព្យាបាលជាចំនួន ១៤៣នាក់មកហេីយ ជាពិសេសមិនមានអ្នកស្លាប់ដោយសារកូវីដ១៩ នេះឡេីយ។ ករណីទាំងអស់នេះជាការឆ្លងពីក្រៅប្រទេសទាំងអស់ មិនមែនឆ្លងក្នុងសហគមន៍នោះឡេីយ ។
លោកបានបន្ថែមទៀតថា ថ្នាក់ដឹកនាំខេត្តកែប ក៏ដូចជារូបលោកផ្ទាល់ពិតជាមានមោទនភាពក្រែលែង ដែលមានបងប្អូនយេីងនៅខេត្តកែប បានចូលរួមបំពេញភារកិច្ចជាទាហាមួកខៀវបម្រេីការងារនៅក្រៅប្រទេសយ៉ាងនេះ។
សូមបញ្ជាក់ថា ទាហានមួកខៀវម្នាក់នេះ មានអាយុ ៤៧ឆ្នាំ បានទៅបំពេញបេសកម្ម នៅប្រទេសសូម៉ាលី និងបានត្រឡប់មកប្រទេសកម្ពុុជាវិញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានធ្វេីតេស្តលើកទី១ របស់គាត់ គឺអវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជា ជាតិនៅខេត្តកំពង់ស្ពឺ។ តេស្តលើកទីពីរត្រូវបានធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលបានទទួលលទ្ធផល វិជ្ជមានវិជ្ជមានវីរុសកូវីដ-១៩ ហេីយត្រូវសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
លោកអភិបាលរងខេត្តបានផ្តាំផ្ញេី ចំពោះក្រុមគ្រួសារថា ទោះមានការនឹករលឹកយ៉ាងណាក៏ដោយ ក៏មិនគួរទៅប៉ះពាល់អ្នកជំងឺដោយផ្ទាល់ដែរ ព្រោះវាអាចនឹងឆ្លងមកយេីងបន្តទៀត ។