រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ប័ណ្ណក្រីក្រចំនួន​ ៣៨ប័ណ្ណ​ ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រនៅឃុំអង្កោលចំនួន២៥​ គ្រួសារ​ និងឃុំពងទឹកចំនួន​ ១៣​គ្រួសារ​

មួយថ្ងៃពេញ​ នាថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២០​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​អភិបាល​ នៃគណអភិបាលខេត្តកែប​ រួមដោយឯកឧត្តម​ លោកជំទាវ​ក្រុមប្រឹក្សាខេត្ត​ លោក​ អ៊ុក​ ថា​អភិបាលរងខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ព្រមទាំងថ្នាក់ដឹកនាំស្រុក​ដំណាក់ចង្អេីរ​ អញ្ជើសំណេះសំណាល និងចែកបណ្ណសមធម៌ជួនប្រជាពលរដ្ឋក្រីក្រនៅឃុំអង្កោល និឃុំពងទឹក​។

ថ្លែងក្នុងឱកាស អញ្ជើញផ្តល់ប័ណ្ណក្រីក្រ ជូនប្រជាពរដ្ឋ ក្នុងឃុំអង្កោល និងឃុំពង់ទឹក ស្រុកដំណាក់ចង្អេីរនេះ​ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត​ មាន​ប្រសាសន៍ថា គោលនយោបាយគាំពារសង្គម និងវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាលសម្រាប់ប្រជាពលរដ្ឋក្រីក្រ​ដែលមានបណ្ណក្រីក្រ​ ក្រុមប្រឹក្សាឃុំសង្កាត់​ទូទាំងប្រទេស​ ត្រូវតែអនុវត្តតាមបច្ចេកទេស​ដែលផ្តល់ជូនដោយក្រសួងផែនការ​ ត្រូវកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងធ្វើបច្ចុប្បន្នភាព​ប័ណ្ណសមធម៌ចាស់ ក្នុងឧបត្ថម្ភ​សាច់ប្រាក់អោយចំគោលដៅ សំដៅជួយសម្រួល​ ការលំបាក និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាន​ ក្នុងអំលុងពេលជួបវិបត្តិជំងឺកូវីដ ១៩ នេះ។

ឯកឧត្តមបន្ថែមថា នេះគឺជាការគិតគូរ​ យកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលតែងតែនៅរួមសុខរួមទុក្ខជាបងប្អូនប្រជាពលរដ្ឋ​គ្រប់ពេលវេលា។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក​ដល់បងប្អូនទាំងអស់ត្រូវខិតខំប្របករបររក​ប្រាក់​ចំណូលបន្ថែម ដូចជាការចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ និងការងារផ្សេងៗទៀត ដើម្បីទំនុកបំរុងជីវភាពគ្រួសារអោយបានល្អប្រសើរឡើង និងកុំភ្លេចការពារខ្លួឯង កុំអោយឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីត១៩ តាមរយៈការអនុវត្តអោយបានជាប់ជាប្រចាំ នូវវិធានការរក្សាអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចអ្វីដែលក្រុមការងារគ្រប់ថ្នាក់ តែងតែចុះអប់រំផ្សព្វផ្សាយជាប្រចាំ។​ក្រៅពីនេះសូមអោយបងប្អូន ចូលរួមក្នុចលនាភូមិ ឃុំមានសុវត្ថិភាព ដើម្បីរួមដៃគ្នាជាមួយអាជ្ញាធរ រក្សាភាពសុខក្សេមក្សាន្តនៅក្នុងមូលដ្ឋានរបស់យើង ត្រូវជៀសអោយឆ្ងាយ ពីល្បែងស៊ីសង អំពើអបាយមុខ និងអំពើល្មើសច្បាប់ផ្សេងៗ។

ក្នុងឱកាសនោះ​ផងដែរ​ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំទាំងពីរ ម្នាក់ចំនួន​១០០,០០០៛​មេភូមិ​ ១១នាក់​ ក្នុងនោះម្នាក់ចំនួន​ ៥០,០០០៛ និងប្រជាពលរដ្ឋក្រីក្រ​ចំនួន​ ៣៥គ្រួសារ ដែលទទួលបានប័ណ្ណក្រីក្រ​ ក្នុងមួយគ្រួសារ​ ទទួលបាន ថវិកា២០,០០០៛​ ។

បន្ទាប់ពីសំណេះសណាល និងចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋរួច ឯត្តមអភិបាលខេត្ត បានអញ្ជើញទៅសួសុខទុក្ខ និងនាំយកថវិកាមួយចំនួន​ ជូនលោក ម៉ី ជី ប្រធានក្រុមប្រឹក្សាឃុំអង្កោល ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅផ្ទះផងដែរ ។

Related Post

Kep Administration