រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ព្រះតេជគុណ​ព្រះគ្រូមហាបទុម​ ផាត់​ ធួក​ ព្រះមេគណគណ:ធម្មយុត្តិកនិកាយខេត្តកែប​ នាំយក​បរិច្ចាគបច្ច័យ​ជាទេយ្យទាន​ជូនរដ្ឋបាលខេត្តកែប

ដេីម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ជួបទុក្ខលំបាក ខ្វះខាតស្បៀង ក្នុងអំឡុងពេល​ ជំងឺកូវីដ១៩ នៅព្រឹកថ្ងៃពុធ​ ទី២៦ ខែសីហា​ ឆ្នាំ២០២០ ព្រះតេជគណ មហាបូទុម្ភ ផាត់ ធួក ព្រះមេគណខេត្តកែប នៃគណៈធម្មយុត្តិកនិកាយ និងជា​ព្រះចៅអធិការវត្តសត្ថាធម្មវិហារ (វត្តភ្នំពោន)​ សហការណ៍ជាមួយក្រុមហ៊ុនឯកជនចិន​ នាំយកនូវ​អំណោយ​ទេយ្យទាន​រួមមាន​ អង្ករ​ មី​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​ ទឹកបរិសុទ្ធ​ ទឹកផ្លែឈេី​ បាឡុងចំនួន០១​ និងថវិកាចំនួន៣០០$ ជូនរដ្ឋបាលខេត្តកែប​ ដេីម្បីបម្រេីការងារមនុស្សធម៌​ ជួយដល់ប្រជាពលរដ្ឋជួបការខ្វះខាត​ ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ជាមួយរដ្ឋបាលខេត្តកែប​
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានចិត្តរំភេីប​ និងថ្លែងអំណរអរគុណជាខ្លាំង​ ចំពោះសកម្មភាពមនុស្សធម៌​ របស់ព្រះមេគណខេត្តកែប និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភគាំទ្រ​ដល់រដ្ឋបាលខេត្តកែប​ តាមរយៈព្រះមេគណខេត្តផងដែរ​។

ឯកឧត្តមបានលេីកឡេីងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្ដេចតេជោ​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានធ្វេីអោយ​វិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនដេីរទន្ទឹមគ្នា ជាពិសេសព្រះពុទ្ធសាសនា​ បានអប់រំមនុស្សទូទៅអោយចេះគោរពស្រលាញ់​ ចេះជួយទុក្ខធុរៈគ្នា​ ក្នុងគ្រាលំបាក​។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម​អភិបាលខេត្តបានសំណូមពរដល់ព្រះតេជគណគ្រប់អង្គ​ និងណែនាំដល់​មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ​ ប្រជាពលរដ្ឋគ្រប់រូប​ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំ​ រក្សាគម្លាតសង្គម និងវិធានការនានា តាមការណែនាំរបស់រាជរដ្ឋាភិបាល​ ជាពិសេសក្រសួងសុខាភិបាល ដេីម្បីបង្ការនឹងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩(COVID-19)​៕

Related Post

Kep Administration