ធ្វើពិធីដាំកូនឈើសម្រាប់ឆ្នាំ២០២០ ចំនួន ១,០០០ដើម ដែលមានឈ្មោះថា “តោះ! យើងនាំគ្នាដាំដើមឈើ ២០២០” 4 ឆ្នាំ 1.2 K សេង តាង ព្រឹកថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប ដឹកនាំដោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដេីម្បីដាំកូនឈើ ចំនួន ១,០០០ដើម ដែលមានឈ្មោះថា “តោះ! យើងនាំគ្នាដាំដើមឈើ ២០២០” នៅខេត្តកែប ។ ពិធីដាំកូនឈេីនេះ មានការអញ្ជេីញចូលរួមដោយ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវជាភរិយា ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្រ្តីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត យ៉ាងច្រេីនកុះករ ផងដែរ ។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ការដាំកូនឈេីតាមបណ្តោយផ្លូវ នៅតាមសងខាងផ្លូវរង្វង់មូលសេះសទៅឆ្នេរកែបនេះ គឺជាការចូលរួមថែរក្សា បង្កើនភាពបៃតង អោយមានភាពស្រស់ស្អាតនៅតំបន់ទេសចរណ៍ខេត្តកែបអោយកាន់តែមានសម្រស់ថែមមួយកម្រឹតទៀត៕