ទឹកចិត្តថ្នាក់ដឹកនាំខេត្តកែបនៅពេលដែលមន្រ្តីជួបទុក្ខលំបាក 4 ឆ្នាំ 994 សេង តាង នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និង លោកជំទាវ ស ម៉ាលីដា បានដឹកនាំលោកនាយករដ្ឋបាល និង មន្រ្តីរាជការសាលាខេត្តកែប ដេីម្បីសួរសុខទុក្ខ លោក ជា ដារិទ្ធ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលខេមរ៉ា កំពត លោក ជា ដារិទ្ធ ជាមន្រ្តីសាលាខេត្តកែប មានឋានៈ ជាប្រធានការិយាល័យគាំមូលដ្ឋាន នៅសាលាខេត្ត ជួបគ្រោះថ្នាក់ចរាចរ រងរបួសដៃឆ្វេង ត្រូវការវះកាត់តឆ្អឹង ។ក្នុងឱកាសសួសុខទុក្ខនេះ ឯកឧត្តមអភិបាលខេត្ត បាននាំយកថវិកា ចំនួន 9,410,000៛ ជាទឹកចិត្តបងប្អូនមន្រ្តីរាជការជុំវិញខេត្ត និងការឩបត្ថម្ភរបស់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវផ្ទាល់ផងដែរ សម្រាប់ចំណាយលេីការព្យាបាលនេះ ។