រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ពិធីប្រកាស​ទទួលស្គាល់ប្រធាន​គណម្មាធិការ​ និងអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកែប​ អាណត្តិទី៥​

ខេត្តកែប​ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០​​ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជេីញជាកិត្តិយស​ក្នុងពីធីប្រកាស​ទទួលស្គាល់ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ ជាប្រធាន​គណម្មាធិការ​ និងលោក​ជំទាវ​ ស​ ម៉ាលីដា​ ជាអនុប្រធានកិត្តិយសសាខា​ លោកជំទាវ​ អ៊ុល​ ភិរុណ​ ជាអនុប្រធានអចិន្ត្រៃយ៍​ព្រមទាំងសមាជិក​ សមាជិកាគណៈកម្មាធិការសាខាកាកបាតក្រហម​ ខេត្តកែបអាណត្តិទី៥​ នៅសាលប្រជុំធំសាលាខេត្តកែប​។
ពីធីប្រកាសនេះ​ ក៏មានការអញ្ជេីញចូលរួម​ ដោយឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៌ ឯកឧត្តម កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អតីតប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត​ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត លោកឧកញ៉ា លោកជំទាវ លោក លោកស្រីប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​សរុប​ ប្រមាណ​២៨១រូប​ ។
ថ្លែងក្នុងពិធីប្រកាសនេះ ឯកឧត្តម​អភិបាលខេត្ត​ និងជាប្រធានគណកម្មាធិកាសាខាកាកបាទ​ក្រហម​កម្ពុជា​ ខេត្តកែប​ មានប្រសាសន៍​ថា​ ក្នុងនាមជាប្រធាន​ អនុប្រធាន​ និងសមាជិក​សមាជិកា​សាខា​ ត្រូវរួមគ្នា​ ឆ្លើយតបចំពោះទំនុកចិត្តរបស់អង្គសន្និបាត​ តាមរយៈបន្តយកចិត្តទុកដាក់ប្រតិបត្តិ និងរក្សាខ្ចាប់នូវគោលការណ៍គ្រឹះទាំង ៧ប្រការ លក្ខន្តិកៈ សេចក្តីសម្រច និងការណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចឲ្យបានជោគជ័យ​ព្រមទាំងរក្សា​ និងពង្រឹងសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ដោយទទួលយកការប្រឹក្សាជាមួយ​គណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។
ខិតខំកៀរគររកមូលនិធិ​ ដើម្បីធានានិរន្តភាព​របស់សាខា និងផ្តល់សេវាកម្មមនុស្សធម៍ ជូនដល់ជនរងគ្រោះឲ្យកាន់តែមានប្រសិទ្ធភាព ខិតខំពង្រីកបណ្តាញអ្នកស្ម័ត្រចិត្ត​ ព្រមទាំងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់​ ក្នុងបុព្វហេតុមនុស្សធម៌​
ពង្រីកការផ្សព្វផ្សាយ និងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីការថែទាំសុខភាព និងការ រក្សាអនាម័យបរិស្ថាន ដើម្បីជៀសវាង និងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ដូចជា COVID-19 និង គ្រុនឈាម គ្រុនឈីក តាមការណែនាំរបស់ក្រសួងសុខាភិបាល​។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា​ បានមានប្រសាសន៍ណែនាំថា​ បន្ទាប់លើពីបានកែសម្រួលថ្នាក់ដឹកនាំសាខាខេត្តកែប​ ក្នុងអណត្តិទី៥នេះ ក្នុងនាមកាកបាទក្រហមកម្ពុជាសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត​ បានខិតខំប្រឹងប្រែងធ្វើការងារបានល្អដើម្បីប្រជាពលរដ្ឋពិសេសសម្រាប់ជនរងគ្រោះផ្សេងៗគ្រប់ទិសទីទាន់ពេលវេលា។
លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា អំពីឋាន:ស្របច្បាប់របស់កាកបាទក្រហមស្ថិតក្រោមការគ្រងរបស់រដ្ឋ គឺផ្អែកលើគោលការណ៍គ្រិះទាំង៧ និងធ្វើដោយស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំអ្នកណាម្នាក់ឡើយ ដូច្នេះយើងទាំងអស់ គ្នាត្រូវរួមគ្នាដោយស្ម័គ្រចិត្តលើការងារមនុស្សធម៌ និងបានរំលឹកអំពីបដិរូបនៃភាពមនុស្សធម៌ និងបានបញ្ជាក់លម្អិតពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់កាកបាទក្រហមកម្ពុជាដែលប្រតិបត្តិការងារមនុស្សធម៌ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម(ហៅកាត់ថា គោលការណ៍គ្រឹះទាំង៧របស់ចលនា) ដែលរួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព សេវាកម្មស្ម័គ្រចិត្ត ឯករាជ្យភាព ឯកភាព និងសាកលភាព។
លោកជំទាវ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាជាស្ថាប័នឯករាជ្យ តែឋិតនៅក្នុងច្បាប់របស់រាជរដ្ឋាភិបាល ដោយដើរតួនាទីព្យាក្រិត្យមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ តែបើបុគ្គលណាចង់ចូលរួមផ្នែកមនុស្សធម៌ក៏ជាសិទ្ធបុគ្គលរបស់គេទេ។

Related Post

Kep Administration