រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

កិច្ចប្រជុំស្ដីពីសេចក្ដីព្រាងបឋមនៃផែនការមេ​សម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍ នៅខេត្តកែប​

នៅរសៀលថ្ងៃទី៧​ ខែកញ្ញា​ ឆ្នាំ២០២០​ ឯកឧត្តម​ នី​ ផល្លី​ អនុរដ្ឋលេខាធិការ​ ក្រសួងទេសចរណ៍​ និងលោកជំទាវ​ អ៊ុល​ ភិរុណ​ អភិបាលរងខេត្តកែ​ប​ តំណាង​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ បានដឹកនាំក្រុមការងារបច្ចេកទេស​ មន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាល​ក្រុង​ ស្រក​ និងអ្នកពាក់ព័ន្ធផ្សេង​ៗ​ ដេីម្បីពិនិត្យ​ និងផ្តល់យោបល់លេីសេចក្ដីព្រាងបឋម​ នៃផែនការមេ​សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍​នៅខេត្តកែប​ ។
ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ មានប្រសាសន៍​ និងគាំទ្រយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល​កម្ពុជា​ ក្រសួងទេសចរណ៍​ និងគណៈកម្មាធិការអន្តរក្រសួង​ ដែលបានបន្ថែមខេត្ត២ទៀត​ គឺខេត្តកែប​ និងខេត្តមណ្ឌលគីរី​ អោយក្លាយជាគោលដៅទេសចរសម្រាប់ប្រទេសកម្ពុជា​។ ឯកឧត្តម​បានជំរុញអោយក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប​ ត្រូវធ្វេីយ៉ាងណា​ ខិតខំពិភាក្សាស្វែករកចំណុចល្អៗ​ និងរកបញ្ហាប្រឈម​ និងដំណោះស្រាយ​ ដេីម្បីលេីកជាគម្រោង​ចូលក្នុងផែនការមេវិស័យទេសចរណ៍នេះអោយបានគ្រប់គ្រាន់​ ។
តាមប្រសាសន៍​ ឯកឧត្តម​ នី​ ផល្លី​ បានបញ្ជាក់ថា​​ ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ គឺមានគោលបំណង​ ធ្វេីអោយខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក​ តាមរយៈការបង្កើនគុណភាពផលិតផលទេសចរណ៍​ ដែលមានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗថែមទៀត ដើម្បីពន្យារការស្នាក់នៅរបស់ទេសចរនៅគ្រប់រដូវកាលឲ្យបានកាន់តែយូរ​ និងធានាដល់ចីរភាពនៃការអភិវឌ្ឍ និងធនធានធម្មជាតិ និងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសធានាដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តម​ បានរំលឹកយេីងទាំងអស់គ្នា​ ត្រូតែអនុវត្តវិធានសុវត្ថិភាពទេសចរណ៍​ដល់ភ្នាក់ងារទេសចរណ៍​ទាំងអស់អោយបានល្អប្រសេីរ​ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

Related Post

Kep Administration