រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

អំណោយសប្បុរសធម៍​ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកកម្ពុជា​ បានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន១៦គ្រួសារ​ នៅភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ

ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២០​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានដឹកនាំសមាជិកគណៈកម្មាធិការសាខា​ អាជ្ញាធរស្រុក​ ឃុំ​ ភូមិ​ និងអ្នកស្ម័គ្រចិត្ត​ ចុះសួរសុកទុក្ខ​ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន១៦គ្រួសារ​ នៅភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ ខេត្តកែប
ដោយបាននាំអំណោយ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកកម្ពុជារួមមានគ្រឿងឧបភោគបរិភោគមួយចំនួន​ មានដូចជា​អង្ករ ចំនួន ៣២០គ.ក្រ ទឹកត្រីចំនួន ៩៦ដប​ និងថវិកា ចំនួន ១,១៥០,០០០រៀល​ ព្រមទាំងបានផ្ដាំផ្ញើប្រជាពលរដ្ឋខិតខំ​ រក្សាអនាម័យ​ ការពារជម្ងឺកូវីដ-១៩,ការពាជម្ងឺផ្ដាសាយធំ,ជម្ងឺគ្រុនឈីត,គ្រុនឈាម​ និងជំងឺផ្សេងផងដែរ​ ។
ចុងក្រោយឯកឧត្តម​ បានលេីកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ​ ត្រូវខិតខំបង្កបង្កើនផល​ស្រូវនិងដំណាំរួមផ្សំផ្សេងៗ​ ដេីម្បីលេីកកម្ពស់ជីវភាព​ ។

Related Post

Kep Administration