នៅព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគ្រប់គ្រង និងចាត់ចែងសាកសពអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ បានអញ្ចេីញដឹកនាំកិច្ចប្រជុំជាមួយ សមាជិក សមាជិកា ក្រុមការងារ ដែលមានសមាសភាព មកពីតំណាង ស្នងការនគរបាលខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មេភូមិ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ដេីម្បី ពិនិត្យ ពិភាក្សាលេីការងាររៀបចំគម្រោងចំណាយលេីការបញ្ចុះ និងបូជាសព អ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកែប៕