ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ដឹកនាំកម្លាំងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការមកដល់នៃរលកទី៣នៃការឆ្លងរាលដាលទ្រង់ទ្រាយយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ អនុវត្តតាមសារាចរណែនាំខាងលើ រដ្ឋបាលខេត្តកែបបានដាក់ចេញនូវសេចក្តីសម្រេចលេខ០៣២/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ។ បន្ថែមពីនេះ ដើម្បីធានាបាននូវការយល់ជ្រួតជ្រាបពីសំណាក់ប្រជាពលរដ្ឋ អាជីវករ សេវាករ ភ្ញៀវទេសចរជាតិ អន្តរជាតិដែលចូលមកទស្សនា សម្រាក លម្ហែ កម្សាន្តក្នុងខេត្តកែប និងការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្វើយុទ្ធធានការផ្សព្វផ្សាយ និងពង្រឹងការអនវត្តសារាចរ និងសេចក្តីសម្រេចខាងលើ នៅតាមបណ្តោយឆ្នេរលេងទឹកខេត្តកែប ។ ថ្លែងទៅកាន់អង្គពិធីនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ សេវាកប្រជាពលរដ្ឋ អាជីវករ សេវាករឲ្យបានយល់ជ្រួតជ្រាប និងចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា ។ ជាមួយគ្នានេះ អនុគណៈកម្មការដឹកនាំអនុវត្តច្បាប់របស់រដ្ឋបាលខេត្តកែបត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ សំដៅធានាឲ្យយុទ្ធធានាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងខេត្តកែបប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ ។ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានអប់រំណែនាំអង្គពិធីទាំងមូលត្រូវចូលរួមអប់រំផ្សព្វផ្សាយ និងចូលរួមអនុវត្តឲ្យបានជាប្រចាំនូវគោលការណ៍ណែនាំក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និងវិធានការ ៣កុំ ដែលត្រូវបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ទាំងអស់គ្នា ៕
Related Post
-
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ប្រចាំខែមករា ឆ្នាំ២០២៤
- 480
- សេង តាង
-
វេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្ត
- 721
- Phok Sokhen
-
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប៉មមើលទេសភាពក្នុងតំបន់ឧទ្យានជាតិកែប
- 1.0 K
- សេង តាង
-
កិច្ចប្រជុំលើកទី៥ របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥
- 991
- សេង តាង
-
កំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវបានជម្រុញល្បឿនសាងសង់ ដើម្បីបើកដំណើរការប្រើប្រាស់ឆាប់ៗ
- 1.1 K
- សេង តាង
-
កិច្ចប្រជុំពិនិត្យពិភាក្សាវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍរបស់រដ្ឋបាលរាជធានី-ខេត្ត
- 895
- សេង តាង
-
កិច្ចប្រជុំរវាងអនុគណៈកម្មការទី២ និងអនុគណៈកម្មការទី៤ ជាមួយថ្នាក់រាជធានី-ខេត្ត
- 723
- សេង តាង
-
កិច្ចប្រជុំដោះស្រាយបញ្ហាទំនាស់ដីធ្លី និងបញ្ហាផ្សេងៗពាក់ព័ន្ធការងារអភិវឌ្ឍខេត្ត និងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
- 758
- សេង តាង
-
កិច្ចប្រជុំពិភាក្សាគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលរាជធានី ខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
- 590
- សេង តាង
-
យុទ្ធនាការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនអាជីវករនៅតាមផ្សារ និងប្រជាពលរដ្ឋនៅជុំវិញផ្សារ ទូទាំងខេត្ត
- 652
- សេង តាង