រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរំកិលខេត្ត ត្រូវបានអនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សរុបប្រមាណ ៦៥នាក់។

ក្នុងកិច្ចប្រជុំពេញអង្គនេះ ត្រូវពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីសម្រេចចំនួន០៤ ក្នុងនោះមាន សេចក្តីសម្រេចស្ដីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការលទ្ធកម្ម គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងសេចក្តីសម្រេចស្តពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរំកិលខេត្ត និងពិនិត្យ ពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៩ និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកែប។

ក្នុងនោះផងដែរ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាលើកិច្ចការម្ហូបអាហារ (Food Street) ដែលជាសូចនាករថ្មីក្នុងការវាយតម្លៃទីក្រុងស្អាត៕

Related Post

Kep Administration