រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ពិធីប្រកាសចូលកាន់តំណែង អភិបាល ​អភិបាលរង នៃគណៈអភិបាលខេត្តកែប ក្រោមអធិបតីភាពសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចូលកាន់មុខតំណែងអភិបាល អភិបាលរងខេត្តកែប នៅសាលប្រជុំធំសាលាខេត្តកែប ។

ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម សោម ពិសិដ្ឋ ជាអភិបាល នៃគណៈអភិបាលខេត្តកែប ជំនួសឯកឧត្តម កែន សត្ថា អភិបាលខេត្ត ត្រូវបានចប់អាណត្តិក្នុងរយៈពេល៨ឆ្នាំពេញ តាមប្បញ្ញាត្តិច្បាប់កំណត់ និងត្រូវតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។

លោក វ៉ៅ សុខា អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសតែងតាំងជាអភិបាលរង នៃគណអភិបាលខេត្តកែប។

ថ្លែងក្នុងពីធីប្រកាសចូលកាន់តំណែងនេះ សម្តេចក្រឡាហោម បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តអោយល្អ និត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល។

ត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋអោយបានត្រឹមត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបអោយបានបញ្ហាគ្រឿងញៀន។

ត្រូវជម្រុញការរៀបចំ និងតាមដានការអនុវត្តន៍ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងផែនការសកម្មភាពរបស់ឃុំសង្កាត់ ក្រុង ស្រុក និងខេត្តអោយបានល្អ ។

ជាចុងក្រោយ សម្តេចក្រឡាហោម បានសូម ណូមពរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត ឲ្យទទួលបានជោគជ័យថែមទៀត ។

Related Post

Kep Administration