រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

កិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ប្រចាំខែឧសភា និងរៀបចំទិសដៅអនុវត្តន៍បន្តសម្រាប់ខែមិថុនា ឆ្នាំ២០២០

រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ប្រចាំខែឧសភា និងរៀបចំទិសដៅអនុវត្តន៍បន្តសម្រាប់ខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមដោយអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តន៍បន្តសម្រាប់រដ្ឋបាលខេត្តកែប។

ឯកឧត្តម បានបន្ថែមទៀតថា ក្នុងរបាយការណ៍ប្រចាំខែឧសភានេះ បានបង្ហាញពីបញ្ហាប្រឈមក្នុងពេលអនុវត្តន៍សកម្មភាព ហេតុនេះសូមបណ្តាវិស័យទាំងអស់ដែលពាក់ព័ន្ធ ត្រូវមានវិធានការ អន្តរាគមន៍បន្ថែម ដើម្បីអោយទិសដៅសម្រាប់អនុវត្តន៍បន្តទទួលបានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ទៅបណ្តាវិស័យទាំងអស់ត្រូវមានកិច្ចសហការល្អជាមួយ អាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ទៅលើទិសដៅរបស់ខ្លួនដែលបានដាក់បញ្ចូលក្នុងរបាយការណ៍របស់រដ្ឋបាលខេត្តសម្រាប់អនុវត្តន៍បន្ត អោយទទួលបានជោគជ័យ។

អង្គប្រជុំ ក៏បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ មួយចំនួនបន្ថែមទៀត ដើម្បីបន្តពង្រឹងប្រសិទ្ធភាព ការងារ ក្នុងការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល រួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីអភិវឌ្ឍន៍ខេត្តកែប ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានអោយបានឆាប់៕

Related Post

Kep Administration