ខេត្តកែប៖ កាលពីរសៀលថ្ងៃពុធ ៤កេីត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកែប មានបេីកកិច្ចប្រជុំសាមញ្ញលេីកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកែប ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អុឹង ឆាយ អភិបាលខេត្តស្ដីទី។
កិច្ចប្រជុំសាមញ្ញលេីកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត បានលេីកនូវរបៀបវារៈចំនួន៧ ដេីម្បីយកមកពិនិត្យ ពិភាក្សា និងអនុម័តគឺ÷
១-ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃអង្គារ៍ ៥កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។
២-ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្តីព្រាងសេចក្ដីសម្រេច ស្ដីពី ការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេចលេខ០៣៧/១៩ ស.ស.រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ស្ដីពី ការបង្កេីត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣
៣-ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្តីព្រាងសេចក្ដីសម្រេច ស្ដីពី ការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេចលេខ០៣៦/១៩ ស.ស.រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ស្ដីពី ការបង្កេីត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណ:កម្មាធិការលទ្ធកម្ម របស់រដ្ឋបាលខេត្តកែប នៃក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
៤- ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្តីព្រាងសេចក្ដីសម្រេច ស្ដីពី ការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេចលេខ០០៩/២០ ស.ស.រ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណ:កម្មការរៀបចំគម្រោងខេត្ត
៥-សេចក្តីព្រាងរបាយការណ៍ ស្ដីពី សកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណ:អភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី១២ ដល់កិច្ចប្រជុំសាមញ្ញលេីកទី១៣ របស់រដ្ឋបាលខេត្ត
៦-ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តន៍ការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត
៧-បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលេីក៏មានការអញ្ចេីញចូលរួមពីសំណាក ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការជំនាញ មន្ត្រីទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕