រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី”ច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់​ផលប៉ះពាល់នៃការប្រេីប្រាស់ផលិតផលថ្នាំជក់,

រសៀលថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកស្រី​ អ៊ុល ភីរុណ​ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សោម ពិសិដ្ឋ​ អភិបាលខេត្តកែប និង លោកសាស្រ្តាចារ្យ ផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី”ច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់​ផលប៉ះពាល់នៃការប្រេីប្រាស់ផលិតផលថ្នាំជក់, ការអង្កេតស្តីពីការអនុវត្តច្បាប់ត្រួតពិនិត្យផលិតថ្នាំជក់ និងការលេីកកម្ពស់ការយល់ដឹងពីវិធីការពារជំងឺកូវីដ ១៩ ” ក្នុងកិច្ចប្រជុំមានការចូលរួមពី ក្រុមការងារ អង្គការសុខភាពពិភពលោក (WHO) មន្ត្រីសាលាខេត្ត លោក លោកស្រី អភិបាលស្រុក ប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំង មេឃុំ ចៅសង្កាត់ ស្មៀន ក្រុមប្រឹក្សា ឃុំ/សង្កាត់ផងដែរ។

Related Post

Kep Administration