រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

រាជរដ្ឋាភិបាល​ បានសម្រេចបិទជេីងយន្តហោះ​ពីប្រទេសម៉ាឡេស៊ី​ និងប្រទេសឥណ្ឌូនេស៊ី​

រាជរដ្ឋាភិបាលកម្ពុជា​ សង្កេតឃើញថា មានអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី បានរកឃើញករណីឆ្លងវីដ១៩ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃ វីរុសកូវីដ១៩ មាន ១០៨នាក់ ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់ លើ១០៨នាក់) និងឥណ្ឌូណេស៊ី លើអ្នកដំណើរសរុបចំនួន ២៣,៥៦៧នាក់។

ម្យ៉ាងវិញទៀតចាប់ពីខែសីហា និងខែកញ្ញា តទៅ ប្រទេសយើងនឹងមានការឈប់សម្រាក ក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃដែលតម្រូវឱ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ច ការពារការចម្លងវីរូសកូវីដ១៩នេះ។

ក្នុងន័យនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងពីសត្វជ១៩ ពីខាងក្រៅ និងការបង្កើនការការពារសុខភាពជូនប្រជាពល្អទូទាំងប្រទេស​ រាំជរដ្ឋាភិបាលសម្រេចក្នុងការផ្អាកជាបណ្ដោះអាសន្ន​ នូវជើងហោះហើពើប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី មួយរយៈ ដោយចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ តទៅ រហូតដល់មានការ ពិនិត្យ និងវាយតម្លៃឡេីងវិញ​។

Related Post

Kep Administration