មួយថ្ងៃពេញ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋអភិបាល នៃគណអភិបាលខេត្តកែប រួមដោយឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត លោក អ៊ុក ថាអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំស្រុកដំណាក់ចង្អេីរ អញ្ជើសំណេះសំណាល និងចែកបណ្ណសមធម៌ជួនប្រជាពលរដ្ឋក្រីក្រនៅឃុំអង្កោល និឃុំពងទឹក។
ថ្លែងក្នុងឱកាស អញ្ជើញផ្តល់ប័ណ្ណក្រីក្រ ជូនប្រជាពរដ្ឋ ក្នុងឃុំអង្កោល និងឃុំពង់ទឹក ស្រុកដំណាក់ចង្អេីរនេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា គោលនយោបាយគាំពារសង្គម និងវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាលសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលមានបណ្ណក្រីក្រ ក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស ត្រូវតែអនុវត្តតាមបច្ចេកទេសដែលផ្តល់ជូនដោយក្រសួងផែនការ ត្រូវកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងធ្វើបច្ចុប្បន្នភាពប័ណ្ណសមធម៌ចាស់ ក្នុងឧបត្ថម្ភសាច់ប្រាក់អោយចំគោលដៅ សំដៅជួយសម្រួល ការលំបាក និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាន ក្នុងអំលុងពេលជួបវិបត្តិជំងឺកូវីដ ១៩ នេះ។
ឯកឧត្តមបន្ថែមថា នេះគឺជាការគិតគូរ យកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែនៅរួមសុខរួមទុក្ខជាបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនទាំងអស់ត្រូវខិតខំប្របករបររកប្រាក់ចំណូលបន្ថែម ដូចជាការចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ និងការងារផ្សេងៗទៀត ដើម្បីទំនុកបំរុងជីវភាពគ្រួសារអោយបានល្អប្រសើរឡើង និងកុំភ្លេចការពារខ្លួឯង កុំអោយឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីត១៩ តាមរយៈការអនុវត្តអោយបានជាប់ជាប្រចាំ នូវវិធានការរក្សាអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចអ្វីដែលក្រុមការងារគ្រប់ថ្នាក់ តែងតែចុះអប់រំផ្សព្វផ្សាយជាប្រចាំ។ក្រៅពីនេះសូមអោយបងប្អូន ចូលរួមក្នុចលនាភូមិ ឃុំមានសុវត្ថិភាព ដើម្បីរួមដៃគ្នាជាមួយអាជ្ញាធរ រក្សាភាពសុខក្សេមក្សាន្តនៅក្នុងមូលដ្ឋានរបស់យើង ត្រូវជៀសអោយឆ្ងាយ ពីល្បែងស៊ីសង អំពើអបាយមុខ និងអំពើល្មើសច្បាប់ផ្សេងៗ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំទាំងពីរ ម្នាក់ចំនួន១០០,០០០៛មេភូមិ ១១នាក់ ក្នុងនោះម្នាក់ចំនួន ៥០,០០០៛ និងប្រជាពលរដ្ឋក្រីក្រចំនួន ៣៥គ្រួសារ ដែលទទួលបានប័ណ្ណក្រីក្រ ក្នុងមួយគ្រួសារ ទទួលបាន ថវិកា២០,០០០៛ ។
បន្ទាប់ពីសំណេះសណាល និងចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋរួច ឯត្តមអភិបាលខេត្ត បានអញ្ជើញទៅសួសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនលោក ម៉ី ជី ប្រធានក្រុមប្រឹក្សាឃុំអង្កោល ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅផ្ទះផងដែរ ។