បន្ទាប់ពីបានត្រួតពិនិត្យទីតាំងដាក់ជញ្ជីងយុត្តិធម៌រួចមក ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយពីវិធានការណ៍ការពារជំងឺកូវីដ-១៩ ព្រមទាំងបានចែកម៉ាស់ និងខិតបណ្ណផ្សព្វផ្សាយ ដល់បងប្អូនអាជីវករ និងភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកកំសាន្តនៅខេត្តកែបផងដែរ៕