រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

បង្គារ ចំនួនជិត១០០គីឡូក្រាម ដែលមានចាក់បញ្ជូលសារធាតុចាហួយ និងប្រើប្រាស់សារធាតុគីមីហាមឃាត់ នៅមាននៅផ្សាក្តាម និងបានដកហូតយកទៅផុតបំផ្លាញចោល

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យគុណភាពទំនិញ នៅតំបន់ផ្សាក្តាម ដោយពិនិត្យឃើញបង្គារ ចំនួនជិត១០០គីឡូក្រាម ដែលមានចាក់បញ្ជូលសារធាតុចាហួយ និងប្រើប្រាស់សារធាតុគីមីហាមឃាត់ នៅមាននៅផ្សាក្តាម និងបានដកហូតយកទៅផុតបំផ្លាញចោលផងដែរ ។
រដ្ឋបាលខេត្ត បាន និងកំពុងខិតខំយ៉ាងស្រស្រាក់សស្រាំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តច្បាប់ និងអនុវត្តន៍តាមអនុសាសន៍របស់រាជរដ្ឋាភិបាលក្នុងការធានាគុណភាពម្ហូបអារហារ និងទំនិញផ្សេងៗ តាមរយៈការការស្រាវជ្រាវ ស៊ើបអង្កេត និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយសហការជាមួយមន្ទីរអង្គភាពជំនាញ ប្រមូលផ្ដុំព័ត៌មាន ដើម្បីកំណត់អំពីមុខសញ្ញា និងទីតាំង ដើម្បីធ្វើការបង្រ្កាប ដោយមិនបណ្តោយទុកឲ្យមុខសញ្ញា ដែលជាឈ្មួញឆ្លៀតឱកាស ធ្វើសកម្មភាពបន្លំនាំយកទំនិញអន់គុណភាព មកចរាចលក់ក្នុងទីផ្សារខេត្តកែបបានឡើយ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការ ផ្តល់ព័ត៌មានជូនសមត្តកិច្ច ក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងលក់ផលិតផលផ្សេងៗ ដែលខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខមាលភាពជូនប្រជាពលរដ្ឋ ៕​

Related Post

Kep Administration