ឯកឧត្តមអភិបាលខេត្តកែប អំពាវនាវ យ៉ាងទទូចសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមគោរពអនុវត្តច្បាប់ និងការពារសម្បត្តិធនធានធម្មជាតិទាំងអស់គ្នា 4 ឆ្នាំ 763 សេង តាង ខេត្តកែប, ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធររដ្ឋបាលស្រុកដំណាក់ចង្អេីរ ចុះពិនិត្យទីតាំងជនខិលខូចឆ្លៀតឱកាសលួចកាប់ទន្រ្ទានព្រៃកោងកាង និងរុះរើសំណង់សាងសង់ខុសច្បាប់នៅលើដីសហគមន៍នេសាទស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ។