រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ទឹកចិត្តថ្នាក់ដឹកនាំ​ខេត្តកែបនៅពេលដែលមន្រ្តីជួបទុក្ខលំបាក​

នៅរសៀលថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ២០២០ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ និង​ លោកជំទាវ​ ស​ ម៉ាលីដា​ បានដឹកនាំលោកនាយករដ្ឋបាល​ និង​ មន្រ្តីរាជការ​សាលាខេត្តកែប​ ដេីម្បីសួរសុខទុក្ខ​ លោក​ ជា​ ដារិទ្ធ​ ដែលកំពុងសម្រាកព្យាបាល​នៅមន្ទីរសម្រាកព្យាបាលខេមរ៉ា​ កំពត​
លោក​ ជា​ ដារិទ្ធ​ ជាមន្រ្តីសាលាខេត្តកែប​ មានឋានៈ​ ជាប្រធានការិយាល័យគាំមូលដ្ឋាន​ នៅសាលាខេត្ត​ ជួបគ្រោះថ្នាក់ចរាចរ​ រងរបួសដៃឆ្វេង​ ត្រូវការវះកាត់តឆ្អឹង​ ។

ក្នុងឱកាសសួសុខទុក្ខនេះ​ ឯកឧត្តម​អភិបាលខេត្ត​ បាននាំយកថវិកា​ ចំនួន​ 9,410,000៛​ ជាទឹកចិត្តបងប្អូនមន្រ្តីរាជការជុំវិញខេត្ត​ និងការឩបត្ថម្ភ​របស់ឯកឧត្តមអភិបាលខេត្ត​ និងលោកជំទាវផ្ទាល់ផងដែរ​ សម្រាប់ចំណាយលេីការព្យាបាលនេះ​ ។

Related Post

Kep Administration