អំណោយសប្បុរសធម៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកកម្ពុជា បានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន១៦គ្រួសារ នៅភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ 4 ឆ្នាំ 1.1 K សេង តាង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានដឹកនាំសមាជិកគណៈកម្មាធិការសាខា អាជ្ញាធរស្រុក ឃុំ ភូមិ និងអ្នកស្ម័គ្រចិត្ត ចុះសួរសុកទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន១៦គ្រួសារ នៅភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយបាននាំអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកកម្ពុជារួមមានគ្រឿងឧបភោគបរិភោគមួយចំនួន មានដូចជាអង្ករ ចំនួន ៣២០គ.ក្រ ទឹកត្រីចំនួន ៩៦ដប និងថវិកា ចំនួន ១,១៥០,០០០រៀល ព្រមទាំងបានផ្ដាំផ្ញើប្រជាពលរដ្ឋខិតខំ រក្សាអនាម័យ ការពារជម្ងឺកូវីដ-១៩,ការពាជម្ងឺផ្ដាសាយធំ,ជម្ងឺគ្រុនឈីត,គ្រុនឈាម និងជំងឺផ្សេងផងដែរ ។ ចុងក្រោយឯកឧត្តម បានលេីកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលស្រូវនិងដំណាំរួមផ្សំផ្សេងៗ ដេីម្បីលេីកកម្ពស់ជីវភាព ។