រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

កិច្ចប្រជុំស្ដីពី ផែនការត្រៀមទប់ទល់សភាពការណ៍ថ្មីនៃជំងឺកូវីដ-១៩

ខេត្តកែប, ព្រឹកថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយថ្នាក់រាជធានី-ខេត្ត ស្ដីពីផែនការត្រៀមទប់ទល់សភាពការណ៍ថ្មីនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិ គ.អ.ក ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ទាំង២៥ ទទួលបន្ទុកការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥៕

Related Post

Kep Administration