រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

កិច្ចប្រជុំលើកទី៥ របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥

ខេត្តកែប, ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃ គណៈអភិបាល ខេត្តកែប បាន អញ្ជើញ ចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដើម្បីពិនិត្យ និងអនុម័តរបាយការណ៍ ស្តីពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់ ឆ្នាំ២០១៩ និងផែនការសកម្មភាពឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាព ឯកឧត្ដម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ៕

Related Post

Kep Administration