រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប៉មមើលទេសភាពក្នុងតំបន់ឧទ្យានជាតិកែប

ខេត្តកែប, ព្រឹកថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប៉មមើលទេសភាពក្នុងតំបន់ឧទ្យានជាតិកែប ដែលមានកម្ពស់ ១២ម៉ែត្រ និងមានរយៈកម្ពស់ ១៦៧ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ ៕

Related Post

Kep Administration