ភោជនីយដ្ឋានទេសចរណ៍ ចាប់ពី ៥០នាក់ចុះក្រោម
អតិថិជនដែលមានសិទ្ធទទួលសេវា៖
តើអ្នកណាអាចស្នើសុំអាជ្ញាបណ្ណបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន?
- ប្រជាពលរដ្ឋខ្មែរ និងជនបរទេសស្របច្បាប់
សេចក្តីណែនាំ
នីតិវិធីនៃការផ្តល់សេវាសម្រាប់ការបើកភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ចាប់ពី ៥០នាក់ ចុះក្រោម មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម៖
- អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
- អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
- មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
- អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
- អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
- មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
- ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
- មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
- មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
- បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
- ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
- បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
- មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
- បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
- បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
- ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
ដំណើរការផ្តល់សេវា
ដើម្បីទទួលបានសេវាសម្រាប់ការបើកភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ចាប់ពី ៥០នាក់ ចុះក្រោម អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយ រួមមាន៖
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ចំនួន១ច្បាប់
- វិញ្ញាបនបត្របញ្ញាក់ភាពត្រឹមត្រូវសំណង់ ឬជួសជុល ឬកម្មសិទ្ធិចេញដោយ មន្ទីរ ឬការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (ថតចម្លង) ចំនួន១ច្បាប់
- លិខិតបញ្ជាក់លើប្រព័ន្ធគ្រប់គ្រងការពារអគ្គិភ័យ ចេញដោយស្នងការដ្ឋាននគរបាល ឬអធិការដ្ឋាននគរបាល (ថតចម្លង) ចំនួន១ច្បាប់
- លិខិតបញ្ជាក់លើអនាម័យចេញដោយ មន្ទីរសុខាភិបាល (ថតចម្លង) ចំនួន១ច្បាប់
- ប័ណ្ណពន្ធប៉ាតង់ (ថតចម្លង) ចំនួន១ច្បាប់
- រូបថត 4×6របស់អ្នកគ្រប់គ្រង ចំនួន៣សន្លឹក
តម្លៃសេវា
ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ចាប់ពី ៥០នាក់ ចុះក្រោម
តម្លៃសេវាជាក់លាក់ | រយៈពេលអតិបរមា | សុពលភាព |
---|---|---|
៣០០ ០០០ រៀល ក្នុង ១ច្បាប់ | ២៨ថ្ងៃ (ថ្ងៃធ្វើការ) | ០១ឆ្នាំ |
ទំនាក់ទំនង
ការិយាល័យច្រកចេញចូលតែមួយ
Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។
ដើម្បីទទួលបានសេវាសូមទាក់ទងទៅកាន់អង្គភាព ឬស្ថានប័នផ្តល់សេវាសារធាណៈដែលជិតលោកអ្នក ចុចទីនេះ ដើម្បីស្វែងរកអង្គភាព ឬស្ថានប័នក្នុងខេត្តបាត់ដំបង