ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្នុងរាជធានីភ្នំពេញ ឬក្នុងក្រុងនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាបដែលមានទំហំចាប់ពី ៥០ ០០០ម៉ែត្រការ៉េ ឡើងទៅ
ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
- ប្រជាពលរដ្ឋខ្មែរ
សេចក្តីណែនាំ
នីតិវិធីនៃការផ្តល់សេវាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្នុងរាជធានីភ្នំពេញ ឬក្នុងក្រុងនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាបមានចំនួន ១៦ដំណាក់កាលដូចខាងក្រោម ៖
- អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
- អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
- មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
- អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
- អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
- មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
- ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
- មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
- មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
- បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
- ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
- បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
- មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
- បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
- បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
- ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
ដំណើរការផ្តល់សេវា
ដើម្បីទទួលបានសេវាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្នុងរាជធានីភ្នំពេញ ឬក្នុងក្រុងនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖
- ពាក្យស្នើសុំ
- អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនភាគីទាំងសងខាង (ថតចម្លង) ០១ច្បាប់
- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ករណីរៀបអាពាហ៍ពិពាហ៍) ០២ច្បាប់
- ឯកសារបញ្ជាក់អត្តសញ្ញាណ (លីវ មេម៉ាយ ពោះម៉ាយ….)០១ច្បាប់
- សំបុត្រទិញលក់
- ឯកសារប្រវត្តិដី ០១ច្បាប់
- បង្កាន់ដៃបង់ពន្ធ
តម្លៃសេវា
តម្លៃសេវាអតិបរមា | រយៈពេលអតិបរមា |
---|---|
៣ ២០០ ០០០ រៀល ក្នុង ១លើក | ១៥ថ្ងៃ (ថ្ងៃធ្វើការ) |
ទំនាក់ទំនង
ការិយាល័យច្រកចេញចូលតែមួយ
Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។
ដើម្បីទទួលបានសេវាសូមទាក់ទងទៅកាន់អង្គភាព ឬស្ថានប័នផ្តល់សេវាសារធាណៈដែលជិតលោកអ្នក ចុចទីនេះ ដើម្បីស្វែងរកអង្គភាព ឬស្ថានប័នក្នុងខេត្តបាត់ដំបង