លិខិតបិទការដ្ឋានសម្រាប់សេវាកម្ម ជួសជុល និងសាងសង់របង (របងថ្ម/បេតុង) ដែលមានប្រវែងបណ្តោយរបង លើសពី ២០ម៉ែត្រ ដល់ ២០០ម៉ែត្រ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
តើអ្នកណាអាចស្នើសុំអាជ្ញាបណ្ណបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន?
- ប្រជាពលរដ្ឋខ្មែរ
សេចក្តីណែនាំ
នីតិវិធីនៃការផ្តល់សេវាលិខិតបិទការដ្ឋានសម្រាប់សេវាកម្ម ជួសជុល និងសាងសង់របង (របងថ្ម/បេតុង) មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម៖
- អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
- អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
- មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
- អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
- អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
- មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
- ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
- មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
- មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
- បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
- ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
- បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
- មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
- បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
- បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
- ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
ដំណើរការផ្តល់សេវា
ដើម្បីទទួលបានលិខិតបិទការដ្ឋានសម្រាប់សេវាកម្ម ជួសជុល និងសាងសង់របង (របងថ្ម/បេតុង) អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់នូវឯកសារដូចខាងក្រោម៖
- ពាក្យស្នើសុំ(០១ច្បាប់)
- អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ ទាំងរបស់ម្ចាស់សំណង់និងជាងសំណង់ (ថតចំលង)(០១ច្បាប់)
- រូបថតបង្ហាញទីតាំង(០១ច្បាប់)
- ប្លង់ស្ថាបត្យកម្ម(០១ច្បាប់)
- ច្បាប់ចម្លងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ(០១ច្បាប់)
- កិច្ចសន្យាអ្នកជាប់ព្រំដី(០១ច្បាប់)
តម្លៃសេវា
លិខិតបិទការដ្ឋានសម្រាប់សេវាកម្ម ជួសជុល និងសាងសង់របង (របងថ្ម/បេតុង) ដែលមានប្រវែងបណ្តោយរបង លើសពី ២០ម៉ែត្រ ដល់ ២០០ម៉ែត្រ
តម្លៃសេវាជាក់លាក់ទាំងក្នុងនិងក្រៅក្រុង | រយៈពេលអតិបរមា |
---|---|
១០% នៃតម្លៃលិខិតអនុញ្ញាត | ០៧ថ្ងៃ (ថ្ងៃធ្វើការ) |
ទំនាក់ទំនង
ការិយាល័យច្រកចេញចូលតែមួយ
Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។
ដើម្បីទទួលបានសេវាសូមទាក់ទងទៅកាន់អង្គភាព ឬស្ថានប័នផ្តល់សេវាសារធាណៈដែលជិតលោកអ្នក ចុចទីនេះ ដើម្បីស្វែងរកអង្គភាព ឬស្ថានប័នក្នុងខេត្តបាត់ដំបង