ការធ្វើនីត្យានុកូលកម្មលើលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី
ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
- ប្រជាពលរដ្ឋខ្មែរ
សេចក្តីណែនាំ
នីតិវិធីនៃការធ្វើនីត្យានុកូលកម្មលើលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី មានចំនួន ១២ដំណាក់កាលដូចខាងក្រោម៖
- អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
- អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
- មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
- អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
- អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
- មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
- ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
- មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
- មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
- បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
- ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
- បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
- មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
- បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
- បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
- ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
ដំណើរការផ្តល់សេវា
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
- ដើម្បីធ្វើនីត្យានុកូលកម្មលើលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីច្បាប់ដើម និងច្បាប់ចម្លង។
តម្លៃសេវា
តម្លៃអតិបរមា | រយៈពេលអតិបរមា | សុពលភាព |
---|---|---|
១ ០០០ រៀល ក្នុង ១សន្លឹក | ០៣ថ្ងៃ (ថ្ងៃធ្វើការ) | អចិន្ត្រៃយ៍ |
ទំនាក់ទំនង
ការិយាល័យច្រកចេញចូលតែមួយ
Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។
ដើម្បីទទួលបានសេវាសូមទាក់ទងទៅកាន់អង្គភាព ឬស្ថានប័នផ្តល់សេវាសារធាណៈដែលជិតលោកអ្នក ចុចទីនេះ ដើម្បីស្វែងរកអង្គភាព ឬស្ថានប័នក្នុងខេត្តបាត់ដំបង